(សៀមរាប)៖ ក្រុមម៉ូតូធំកម្ពុជា ថៃ ឡាវ សរុបប្រមាណ៥០០គ្រឿង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំខួបអនុស្សាវរីយ៍ ជួបជុំក្លឹបម៉ូតូធំនៅខេត្តសៀមរាប ។
គោលបំណងនៃការរៀបចំនេះ គឺដើម្បីរួមចំណែកក្នុងការជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យ ចូលមកទស្សនាខេត្តសៀមរាបកាន់តែមានសន្ទុះឡើង ស្របតាមផែនការមេអភវិឌ្ឍន៍វិស័យទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ។
បានគិតគូរនិងដាក់ចេញនូវផែនការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមជំរុញនូវកម្មវិធីពិសេស ទស្សនាខេត្តសៀមរាប២០២៤ ដើម្បីឱ្យខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាព រស់រវើក និងជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ពោលគឺ ក្បួនម៉ូតូធំ បាននាំគ្នាដង្ហែឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តប្រាសាទអង្គរធំ និងវិលត្រឡប់ចូលក្រុងសៀមរាបវិញផងដែរ៕