អាជ្ញាធរនៅក្នុងប្រទេសលីទុយអានី បានឱ្យដឹងថា យន្តហោះដឹកទំនិញ DHL មួយគ្រឿង បានធ្លាក់នៅក្បែរ អាកាសយានដ្ឋាន Vilnius កាលពីព្រឹកថ្ងៃចន្ទ(ទី២៤ខែវិច្ឆិកា)នេះ ជាហេតុបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។
ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ របស់រដ្ឋាភិបាលលីទុយអានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសមុខឱ្យក្រុមហ៊ុនដឹកជញ្ជូន DHL ខណៈយន្តហោះនោះ មានគោលដៅ ហោះហើរចេញមកពីទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់៕