Update៖ ធ្លាក់យន្តហោះដឹកទំនិញ DHL នៅប្រទេសលីទុយអានី បណ្តាលឱ្យស្លាប់ម្នាក់!

អាជ្ញាធរនៅក្នុងប្រទេសលីទុយអានី បានឱ្យដឹងថា យន្តហោះដឹកទំនិញ DHL មួយគ្រឿង បានធ្លាក់នៅក្បែរ អាកាសយានដ្ឋាន Vilnius កាលពីព្រឹកថ្ងៃចន្ទ(ទី២៤ខែវិច្ឆិកា)នេះ ជាហេតុបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។
ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ របស់រដ្ឋាភិបាលលីទុយអានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសមុខឱ្យក្រុមហ៊ុនដឹកជញ្ជូន DHL ខណៈយន្តហោះនោះ មានគោលដៅ ហោះហើរចេញមកពីទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *