Update៖ តម្លៃប្រេងឆៅ បានធ្លាក់ចុះ២ភាគរយ បន្ទាប់ពីអ៊ីស្រាអែលនិងលីបង់ធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ!

តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល២ភាគរយកាលពីថ្ងៃចន្ទ(ទី២៥ខែវិច្ឆិកា) បន្ទាប់ពីសារព័ត៌មាន Axios បានរាយការណ៍ថា អ៊ីស្រាអែលនិងលីបង់បានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។
ប្រភពពីសារព័ត៌មាន Axios។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតបានធ្លាក់ចុះ ២,០៨ភាគរយ ឬ ១,៥៦ដុល្លារមកនៅត្រឹម ៧៣,៦១ដុល្លារក្នុងមួយបារ៉ែលនៅយប់ថ្ងៃចន្ទ ខណៈពេលដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតបានធ្លាក់ចុះ ២,៣៣ភាគរយ ឬ ១.៦៦ដុល្លារមកនៅត្រឹម ៦៩,៥៨ដុល្លារក្នុងមួយបារ៉ែល។
អ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនកំពុងធ្វើកិច្ចការឆ្ពោះទៅរកបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡា ប៉ុន្តែនៅតែមានបញ្ហាដែលត្រូវដោះស្រាយ ខណៈដែលមន្ត្រីលីបង់បានសម្តែងសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង ប៉ុន្តែបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មិនគួរឱ្យទុកចិត្តនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

Leave a Reply

Your email address will not be published. Required fields are marked *