មនុស្ស១២នាក់បានស្លាប់និង២៣នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះចម្បាំងរបស់រុស្ស៊ី និងកងកម្លាំងរបបនេះ បានតម្រង់គោលដៅទៅលើមន្ទីរពេទ្យសាកលវិទ្យាល័យ Aleppo នៅកណ្តាលទីក្រុង Aleppo ក្នុងប្រទេសស៊ីរី។
ប្រភពពីសារព័ត៌មានAnadolu។
យោងតាមព័ត៌មានដែលទទួលបានពីប្រភពក្នុងស្រុកមនុស្ស១២ នាក់រួមទាំងអ្នកកាសែតពីរនាក់បានស្លាប់និង២៣នាក់បានរងរបួសក្នុងការវាយប្រហារដោយយន្តហោះរុស្ស៊ីប្រភេទ SU-24 ។
សមាជិកនៃសារព័ត៌មានដែលត្រូវបានគេ សម្លាប់ក្នុងការវាយប្រហារ
តាមអាកាសត្រូវបានកំណត់អត្តសញ្ញាណថាជា Ahmet Omer និងAlaa Abras ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី 27 ខែវិច្ឆិកា រវាងកងកម្លាំងរបបលោក Assad និងក្រុមប្រដាប់អាវុធប្រឆាំងរបបនៅជនបទភាគខាងលិចនៃខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី។
ចាប់តាំងពីសប្តាហ៍មុន ក្រុមប្រដាប់អាវុធប្រឆាំងរបប បានធ្វើវឌ្ឍនភាពយ៉ាងឆាប់រហ័សពីជនបទភាគខាងលិចឆ្ពោះទៅកាន់កណ្តាលទីក្រុង ដោយចាប់យកភាគច្រើននៅថ្ងៃសៅរ៍។
ក្រុមប្រដាប់អាវុធបានកាន់កាប់ទីប្រជុំជន Khan Shaykhun ក្រោយមកកាលពីថ្ងៃសៅរ៍ដោយបង្កើតការគ្រប់គ្រងលើ Idlib ទាំងអស់៕