Update៖ នាយកដ្ឋាន​ព្រហ្មទណ្ឌកោះហៅ​លោក​ផ្កាយបី កឹម​ ជាតិ ឱ្យចូលបំភ្លឺ ពាក់ព័ន្ធយកលុយ​ពីក្រុមហ៊ុន​ស្រាបៀ ១០ម៉ឺនដុល្លារ​!

(ភ្នំពេញ)៖ លោក​ កឹម​ ជាតិ​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែល​ទេីប​បញ្ចប់​តួនាទី​ថ្មីៗនេះ ឥឡូវត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ កោះហៅ​ទៅ​សាកសួរនៅថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​ ២០២៣​ខាងមុខ..!។ ​
ពាក់ព័ន្ធ​បណ្ដឹង​របស់​”ក្រុមហ៊ុន​ ឈីវទីម៉ិចគ្រុប”ដែល​បានប្ដឹង​ចោទប្រកាន់​ថា​ យកលុយ​ក្រុមហ៊ុន​១០ម៉ឺនដុល្លារ​ និង​ ស្រា​ ៤៨​ដប​។

ទាក់ទិនបញ្ហានេះដែរ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មេធាវី អ៊ូច សុភត្រា តំណាងឱ្យ”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”ដែលជាក្រុមហ៊ុនស្រាបៀ។
បានប្ដឹងលោកឧត្ដមសេនីយ៍ឯក គឹម ជាតិ អតីតអនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ.ចូលអគ្គារធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ដោយអះអាងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម ជាតិ បានដឹកនាំកម្លាំង ចុះបិទឃ្លាំងស្តុកស្រារបស់”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”។
ដោយជំរិតទារប្រាក់ពីក្រុមហ៊ុន បានសម្រេចចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនិងការអនុញ្ញាតឱ្យ ក្រុមហ៊ុន បើកដំណើរការ អាជីវកម្មឡើងវិញ ដូចដើម។

ពោលគឺ ពេលចូលមកដល់ទីតាំងឃ្លាំងស្រា ស្របច្បាប់របស់ក្រុមហ៊ុន លោក គឹម ជាតិ បានចោទថា ផលិតផលរបស់ក្រុមហ៊ុន មានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់។

ក្នុងនោះលោក គឹម ជាតិ តម្រូវឲ្យដកស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឲ្យបិទសៀលលើទ្វារឃ្លាំងមិនឲ្យ ក្រុមហ៊ុនធ្វើអាជីវកម្មទៀតទេ។

ទន្ទឹមនិងនោះ លោក គឹម ជាតិ បានទាមទារប្រាក់ពី”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”ចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនិងឱ្យបើកដំណើរការអាជីវកម្ម ដូចធម្មតាវិញ។

ក្រុមហ៊ុនបញ្ជាក់ទៀតថា ដោយសារតែខ្លាច គណៈកម្មាធិការបិទនិងរាំងស្ទះ អាជីវកម្ម ក្រុមហ៊ុនក៏បានយល់ព្រម ប្រគល់ប្រាក់សុទ្ធឲ្យក្រុមលោក គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឲ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេដៃព្រមទទួល លើកិច្ចសន្យា ស្នើសុំកែប្រែកំហុស។
ដោយលើលិខិតនោះ ពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការនោះឡើយ។

លុះក្រោយមកក្រុមហ៊ុន បានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌។
ដោយសារគណៈកម្មការមួយនេះ អាចដាក់ពាក្យប្ដឹង មកអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការផ្លូវច្បាប់.!។

ទើបក្រុមហ៊ុន សម្រេចប្ដឹងលោក គឹម ជាតិ មកអគ្គាធិការ ក្រសួងមហាផ្ទៃតែម្ដងទៅ។
ជាមួយគ្នានោះក្រុមហ៊ុន៖
-ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ស្រាចំនួន៤៨ដប ដែលបានដកហូតឲ្យក្រុមហ៊ុនវិញ។
-ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារ ត្រឡប់មកវិញ។
-ស្នើសុំឲ្យអគ្គាធិការដ្ឋាន ចាត់វិធានការលើលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុស ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន។

ទោះយ៉ាងណាក្ដី ក្រោយបើកការស៊ើបអង្កេតចប់ លោក គឹម ជាតិ ត្រូវព្រះមហាក្សត្រ ត្រាស់បង្គ្រាប់បញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ ។
លុះឥឡូវ ត្រូវនាយកដ្ឋាន​ព្រហ្មទណ្ឌ ហៅបំភ្លឺទៀត តើវាសនាលោក គឹម ជាតិ នឹងទៅជាយ៉ាងណា៕

Leave a Reply

Your email address will not be published. Required fields are marked *