Update៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ប្រឆាំងនឹងការចោទប្រកាន់លើប្រធានាធិបតី Yoon Suk Yeol!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធ(ទី៤ខែធ្នូ)ថា ខ្លួននឹងប្រឆាំងទៅនឹងចំណាត់ការរបស់គណបក្សប្រឆាំងក្នុងការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក។

ប្រភពពីសារព័ត៌មានAnadolu។

សេចក្តីសម្រេចដ៏សំខាន់នេះត្រូវបានធ្វើ ឡើងនៅក្នុងកិច្ចប្រជុំរបស់សមាជិកសភា គណបក្សអំណាចប្រជាជន (PPP) ដែល បាន អនុម័តគោលជំហររបស់គណបក្សប្រឆាំងនឹងការចោទប្រកាន់លោកប្រធានាធិបតី Yoon។

មុននេះ លោក Yoon បានជួបជាមួយនាយករដ្ឋមន្ត្រី Han Duck-soo និងមេដឹកនាំ PPP ផ្សេងទៀតកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគត បន្ទាប់ពីគណបក្សប្រឆាំងបានដាក់ញត្តិចោទប្រកាន់ជាការឆ្លើយតបទៅនឹងការប្រកាសច្បាប់អាជ្ញាសឹកខ្លីកាលពីល្ងាចថ្ងៃអង្គារ។

សំណើ នេះត្រូវតែទទួលបានសំឡេងភាគ ច្រើនពីរភាគបីក្នុងសភាទើបត្រូវ អនុម័ត។ គណបក្សប្រឆាំងនឹងត្រូវការ សំឡេងប្រាំបីពីសមាជិកសភាបក្សកាន់ អំណាចក្នុងចំណោម៣០០ក្នុងរដ្ឋសភាដើម្បី អនុម័តច្បាប់នេះ។

នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃអង្គារ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក ប៉ុន្តែត្រូវបានបង្ខំឱ្យដកវាចេញត្រឹមតែប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីរារាំងបទបញ្ជានេះចំពេលមានការតវ៉ាទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *