Update៖ ក្រុមហាម៉ាស់ គំរាមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ!

ក្រុមហាម៉ាស់ បានគំរាមថា ខ្លួននឹងសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ ដើម្បីដោះលែងពួកគេ។ ការគំរាមនេះធ្វើឡើង បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែលកំពុងរៀបចំផែនការ ប្រតិបត្តិការជួយសង្គ្រោះ ស្រដៀងគ្នា ទៅនឹងប្រតិបត្តិការមួយដែលបានធ្វើឡើង កាលពីខែមិថុនា នៅក្នុងជំរុំ Nuseirat ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់រាប់រយនាក់។

ប្រភពពីសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍ផ្ទៃក្នុងមួយ ចុះថ្ងៃទី២២ វិច្ឆិកា ក្រុមហាម៉ាស់បានប្រាប់ដល់ប្រតិបត្តិកររបស់ខ្លួន កុំឱ្យស្ទាក់ស្ទើរក្នុងការសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែលបើកប្រតិបត្តិការជួយសង្គ្រោះ។

ក្រុមហាម៉ាស់បានបញ្ជាក់ថា ខ្លួនទទួលបានព័ត៌មានអំពីផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើប្រតិបត្តិការបែបនេះ ហើយបានប្រាប់ប្រតិបត្តិកររបស់ខ្លួនថា អ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ចំពោះសុវត្ថិភាពរបស់ចំណាប់ខ្មាំង។
ទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ថា តើប្រតិបត្តិការរបស់អ៊ីស្រាអែលនឹងកើតឡើងនៅពេលណានោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា អ៊ីស្រាអែលបានធ្វើប្រតិបត្តិការជួយសង្គ្រោះ នៅជំរុំ Nuseirat ដើម្បីដោះលែងចំណាប់ខ្មាំង ៤នាក់ ដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួន កាលពីខែតុលា ឆ្នាំ២០២៣។ ប្រតិបត្តិការនេះបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលប៉ាឡេស្ទីន ដែលធ្វើឱ្យវាក្លាយជាប្រតិបត្តិការយោធា ដ៏បង្ហូរឈាមបំផុតមួយរបស់អ៊ីស្រាអែលក្នុងសង្រ្គាមនេះ ហើយបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស៕

Leave a Reply

Your email address will not be published. Required fields are marked *