ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួច ដោយទីក្រុងព្យុងយ៉ាង។
មន្ត្រីជាន់ខ្ពស់ជប៉ុនរូបនេះ បានលើកឡើងថា យើងបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់តាមរយៈបណ្តាញការទូត ក្នុងទីក្រុងប៉េកាំង។
យោងតាមក្រសួងការពារជាតិជប៉ុន បានរាយការណ៍ថា អ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងអន្តរទ្វីប ដែលកូរ៉េខាងជើងបានបាញ់បង្ហោះ នៅថ្ងៃចន្ទនេះ ហោះក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ ក្នុងរយៈពេល ៧៣ នាទី ។
ឡើងដល់កម្ពស់អតិបរមា ៦,០០០ គីឡូម៉ែត្រ និងអាចមានចម្ងាយលើសពី ១៥,០០០ គីឡូម៉ែត្រ ហើយទឹកដីអាមេរិកទាំងមូលស្ថិតក្នុងគន្លងនោះ។
មីស៊ីលបានធ្លាក់ចំងាយ៤៥០គីឡូម៉ែត្រ ភាគខាងលិចកោះ Okushiri នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ដែលមានចម្ងាយ ២០គីឡូម៉ែត្រពីកោះ Hokkaido ៕