នៅថ្ងៃសៅរ៍ ទី១ ៦ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការបរទេសចិន បានប្រកាសថាលោក Wang Yi ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីព្រំដែនដែលមានជម្លោះនៅតំបន់ភ្នំហិមាល័យ។
ប្រភពពីសារព័ត៌មាន Reuters។
បេីមិនមានការប្រែប្រួលទេ នេះជាជំនួបលើកទីពីរហើយ ចាប់តាំងពីមានការប៉ះទង្គិចគ្នាខ្លាំងក្នុងឆ្នាំ២០២០ រវាងទាហានឥណ្ឌា និងចិននៅឯព្រំដែន។ ទំនាក់ទំនងតានតឹងរវាងប្រទេសដ៏ធំទាំងពីរបានរសាយទៅវិញ បន្ទាប់ពីកិច្ចព្រមព្រៀងខែតុលាឆ្នាំមុនស្តីពីការល្បាតតាម ដោយបន្ធូរបន្ថយនូវភាពជាប់គាំងអស់រយៈពេល ៥ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើដំណើរតាមផ្លូវអាកាស៕