(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាងសង់នៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយក្នុងភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញលើផ្ទៃដីសរុបជាង២ម៉ឺនម៉ែត្រការ៉េក្នុងនោះដីសាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រការ៉េ។ អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដីផងដែរ។ អគារនេះ មានទំហំសរុបជិត៣ម៉ឺនម៉ែត្រការ៉េ ប្រើពេលសាងសង់២៨ខែ ប្រើប្រាស់ថវិកាប្រមាណជិត៦៧លានដុល្លារអាមេរិក។
គម្រោងអគារមន្ទីរពេទ្យត្រូវបានគិតគូរនិងបែងចែកការប្រើប្រាស់ដូចខាងក្រោម៖
ជាន់ក្រោមដី៖ ប្រើជាឃ្លាំងកណ្តាល បន្ទប់រក្សាសាកសព ផ្នែកអគ្គីសនីទឹកនិងមេកានិចផ្នែកអនាម័យបោកគក់ និងសម្លាប់មេរោគផ្នែកជួសជុលថែទាំសម្ភារៈបរិក្ខារ ផ្នែកឱសថស្ថាន សម្រាប់ជំងឺសំរាកពេទ្យ និងអាហារដ្ឋានសម្រាប់បុគ្គលិក ជាន់ផ្ទាល់ដី៖ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅចំនួន៣២បន្ទប់ ផ្នែកសង្គ្រោះ បន្ទាន់ចំនួន ២២គ្រែ ផ្នែកឱសថស្ថានសម្រាប់ជំងឺក្រៅ និងកន្លែងទទួលភ្ញៀវ ជាន់ទី១៖ ផ្នែកកោសិកាកាយវិភាគវិទ្យា មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ផ្នែកពិនិត្យអង់ដូស្កុប ផ្នែក ពិគ្រោះជំងឺក្រៅចំនួន២៣បន្ទប់ កៅអីពិនិត្យធ្មេញចំនួន៥កៅអី ផ្នែកលាងឈាម មជ្ឈ មណ្ឌល បណ្តុះបណ្តាលជំនាញបន្ត ឬ ហៅថា Simulation Center (មាន៤បន្ទប់ដែលមាន Virtual Reality Simulator និង ១បន្ទប់សំរាប់ ACLS simulator) ជាន់ទី២៖ ផ្នែកប្រពោធនកម្ម (ICU) ចំនួន១៥គ្រែ ផ្នែកសល្យសាស្រ្តដែល មានបន្ទប់ វះកាត់ ធម្មតាចំនួន ៥បន្ទប់ បន្ទប់វះកាត់សិបទិកចំនួន១បន្ទប់ បន្ទប់សិក្សាវះកាត់ផ្ទាល់ចំនួន១បន្ទប់ (Live Surgery Conference Room) ជាន់ទី៣៖ ផ្នែកសម្ភពនិងរោគស្រ្តីចំនួន២២គ្រែ ផ្នែកទារកចំនួន១០គ្រែផ្នែកប្រពោធនកម្មទារកចំនួន១០គ្រែផ្នែកស្តារនីតិសម្បទា ជាន់ទី៤៖ មជ្ឈមណ្ឌលទិន្នន័យ ផ្នែកអប់រំនិងស្រាវជ្រាវ ផ្នែករក្សាព័ត៌មានអ្នក ជំងឺ និងការិយា ល័យរដ្ឋបាល និងផ្នែកសម្រាប់ជំងឺត្រូវនៅដោយឡែកប្រើបន្ទប់សម្ពាធអវិជ្ជមានចំនួន៥គ្រែ ជាន់ទី៥៖ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧០គ្រែ (ក្នុងនោះមាន ២០គ្រែសម្រាប់ ជំងឺកុមារ) ជាន់ទី៦៖ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧៣គ្រែ (ក្នុងនោះមាន ៦គ្រែសម្រាប់ មជ្ឈ មណ្ឌលដាច់សសៃឈាមក្នុងខួរក្បាល)៕