Breaking៖ បញ្ហាគ្រាប់មីន លោក សេដ្ឋា ថ្លែងថា ថៃមានភស្តុតាង ដែលអាចប្ដឹងកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ!

នៅព្រឹកទី១៣.០៨.២០២៥ អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានអះអាងថា ថៃមានភស្តុតាងច្បាស់ៗ ដែលអាចត្រូវប្តឹងកម្ពុជា ឱ្យលាតត្រដាងការពិត បន្ទាប់ពីទាហានថៃម្នាក់ទៀត ជាន់មីនដាច់ជើង។
ប្រភពពីkhaosod។
លោក Srettha បានបង្ហោះលើគណនី X របស់ខ្លួនថា មានភស្តុតាងច្បាស់លាស់បែបនេះ រួមទាំងការប្រើប្រាស់គ្រាប់មីន ដោយចេតនា ក្នុងការរំលោភលើអនុសញ្ញាអូតាវ៉ា ការប្រើប្រាស់អាវុធសង្គ្រាម វាយប្រហារគោលដៅស៊ីវិល និងបាញ់កមន្ទីរពេទ្យជាមួយកាំភ្លើង។
រដ្ឋាភិបាលថៃ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស កិច្ចការត្រូវតែដាក់ពាក្យបណ្តឹងមេដឹកនាំកម្ពុជា នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ខណៈលាតត្រដាងសកម្មភាពទុច្ចរិតរបស់ពួកគេទៅកាន់ពិភពលោកផងដែរ.!។

គួរំលឹកថា កាលពីព្រឹកទី១២.០៨.២០២៥ ទាហានថៃម្នាក់ បានជាន់មីនផ្ទុះដាច់ជើង ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ ហើយរឿងនេះ កំពុងក្លាយជាប្រធានបទក្ដៅ ព្រោះថៃ បានចោទប្រកាន់កម្ពុជា ថាដាក់មីថ្មីធ្វើឱ្យទាហានថៃ រងគ្រោះជាបន្តបន្ទាប់!។

សូមជម្រាបថា ការជាន់មីន ពីសំណាក់ទាហានថៃ នៅក្បែរព្រំដែន ក្នុងរយៈពេល១ខែនេះ គឺមាន៤ករណីហើយ។
ទី១៖ នៅថ្ងៃទី១៦ កក្កដា ២០២៥។
២៖ នៅថ្ងៃទី២៣ កក្កដា ២០២៥។
៣៖ នៅថ្ងៃទី៩ សីហា ២០២៥ ពោលគឺ៣ករណីនេះ បណ្ដាលឱ្យទាហានថៃ ចំនួន១១នាក់របួសធ្ងន់។
និងទី៤៖ នៅថ្ងៃទី១២.០៨.២០២៥ របួសធ្ងន់ម្នាក់ទៀត។

-ពាក់ព័ន្ធការផ្ទុះមីននេះដែរ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់មកលើកម្ពុជាថា បានដាក់មីនថ្មី និងរំលោភអនុសញ្ញាអូតាវ៉ា។
-យ៉ាងណាក្ដីការចោទប្រកាន់នេះ ត្រូវបានកម្ពុជា បដិសេធចោល ដោយថា ជាការចោទប្រកាន់ ទាំងពុំបានស៊ើបអង្កេតឱ្យច្បាស់លាស់ពីសំណាក់បរទេស និយាយជារួម ភាគីថៃ សន្និដ្ឋានខ្លួនឯង ចោទប្រកាន់មកលើកម្ពុជា ដោយខ្លួនឯង៕

Leave a Reply

Your email address will not be published. Required fields are marked *