Update៖ អាមេរិក និងក្រុមអ្នកការទូតក្នុងតំបន់ បានជួបប្រជុំពិភាក្សាគ្នាអំពីប្រទេសស៊ីរី!

អ្នកការទូតកំពូលៗមកពីអាមេរិក តួកគី សហភាពអឺរ៉ុប និងរដ្ឋអារ៉ាប់បានជួបប្រជុំគ្នា ក្នុងប្រទេសហ៊្សកដានីកាលថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ សម្រាប់កិច្ចពិភាក្សាស្តីពីស៉ីរី ខណៈដែលមហាអំណាចក្នុងតំបន់ និងពិភពលោកកំពុងដណ្តើមឥទ្ធិពលគ្នាលើរដ្ឋាភិបាលណាដែលនឹងមកជំនួសអតីតប្រធានាធិបតី លោក Bashar al-Assad។

ប្រភពពីសារព័ត៌មាន Reuters។

លោក បៃដិន បានបញ្ជូនរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ទៅកាន់តំបន់មជ្ឈិមក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រសម្រាប់គោលការណ៍ ដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងនាំដឹកនាំទៅរកការផ្លាស់ប្តូរនយោបាយស៊ីរី ដូចជាការគោរពចំពោះជនជាតិភាគតិចជាដើម។

ក្រុមអ្នកការទូតអារ៉ាប់ ប្រាប់ Reuters ថា ពួកគេកំពុងស្វែងរកការធានាពីតួកគី លេីគាំទ្រដំណើរការនយោបាយរួមបញ្ចូល ដែលរារាំងការបែងចែកប្រទេសស៊ីរី ដោយសារបញ្ហានិកាយសាសនា។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បាននិយាយថា ស្ថានទូតរបស់ប្រទេសលោក នៅក្នុងរដ្ឋធានីដាម៉ាស នឹងចាប់ផ្តើមការងារឡើងវិញពីថ្ងៃសៅរ៍នេះទៅ បន្ទាប់ពីប្រមុខចារកម្មតួកគីបានធ្វើទស្សនកិច្ចទីនោះ នៅសប្តាហ៍នេះ។ ចំណែកហ៊្សកដានី ដែលជាប្រទេសជិតខាងស៊ីរីវិញ ក៏កំពុងរៀបចំការជួបជុំប្រជុំថ្ងៃសៅរ៍នេះ នៅទីក្រុង Aqaba។ ដោយឡែក រុស្ស៊ី និងអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់របបលោក Assad មិនត្រូវបានអញ្ជើញទេ៕

Leave a Reply

Your email address will not be published. Required fields are marked *