ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្តេជ្ញាថា នឹងតស៊ូដើម្បីអនាគតនយោបាយរបស់លោក បន្ទាប់ពីសភាដឹកនាំដោយគណប្សប្រឆាំង បានអនុម័តលេីសំណេីដកតំណែង នៅក្នុងការបោះឆ្នោតលើកទីពីរជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ ២០២៤។
សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ និងសន្លឹកឆ្នោតចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ សន្លឹកឆ្នោត ២០៤សំឡេងនេះ គឺលើសពីសំឡេង ២ភាគ៣ ឬ២០០សំឡេង នៅក្នុងចំណោមសមាជិកសភាសរុប៣០០រូប ដែលចាំបាច់ដើម្បីអនុម័ត សំណើដកតំណែងលោក Yoon ក្រោមបទចោទបះបោរ។
លោក Yoon គូសបញ្ជាក់ថាទោះបីជាខ្ញុំត្រូវឈប់នៅពេលនេះក៏ដោយ ប៉ុន្តែដំណើរការដែលខ្ញុំខំសាងរយៈពេល ២ឆ្នាំកន្លះមកនេះ ដេីម្បីឆ្ពោះទៅអនាគតមិនបញ្ឈប់ឡើយ។ខ្ញុំនឹងមិនចុះចាញ់ឡើយ៕