ក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្នុងប្រទេសមីយ៉ាន់ម៉ា បានអះអាងពីការវាយដណ្ដើមបានទីស្នាក់ការយោធាដ៏សំខាន់មួយរបស់របបសឹក ស្ថិតនៅភាគខាងលិច នៃប្រទេស.!។
ប្រភពពីសារព័ត៌មាន Reuters។
ទ័ពជនជាតិភាគតិច Arakan Army បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីយប់ថ្ងៃសុក្រថា ទីបញ្ជាកយោធាភាគខាងលិចនៅក្នុងរដ្ឋ Rakhine ដែលមាន ព្រំដែនជាប់បង់ក្លាដែស បានដួលរលំកាលពីថ្ងៃសុក្រ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក អស់រយៈពេលជាង២សប្ដាហ៍មកនេះ ប៉ុន្តែខាងយោធាមីយ៉ាន់ម៉ា មិនបានធ្វើអត្ថាធិប្បាយ!។
-មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី ពីអំណាច ។
ដោយបង្កឱ្យមានបាតុកម្មតវ៉ា រហូតឈានដល់ការបង្កើតចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹក។
កងទ័ព Arakan Army គឺជាផ្នែកមួយនៃសម្ព័ន្ធចលនាតស៊ូប្រដាប់អាវុធ មានឈ្មោះ Brotherhood Alliance ដែលត្រូវបានបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៣។
សម្ព័ន្ធប្រដាប់អាវុធនេះ បានទទួលជ័យជម្នះជាបន្តបន្ទាប់ លើកងកម្លាំងរបបសឹក ជាពិសេសគឺការវាយ ដណ្ដើមកាន់កាប់ទីក្រុងនៅតាមបណ្ដោយព្រំដែនជាប់ជាមួយចិន៕