ឯកឧត្តម ស សុខា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រនិងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ!

(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះគឺជាការរួមចំណែកជាមួយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគ្រឹះសម្រាប់ប្អូនៗ ក្មួយៗ អោយប្រែក្លាយទៅជាធនធានមនុស្សប្រកបដោយសក្កានុពល ស្របតាមការអភិវឌ្ឍសង្គមជាតិ សម័យកាលបច្ចេកវិទ្យាថ្មីៗ ដែលហៅថាសង្គមឌីជីថល។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដើមផ្ញើដល់ក្មួយៗ ដែល ដែលកំពុងសិក្សាវគ្គថ្មីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីឲ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតជាពិសេសទទួលបាននូវជំនាញបច្ចេកទេស អំពីការប្រើប្រាស់កុំព្យូទ័របែបរដ្ឋបាល និងជំនាញកាត់តវីដេអូ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយលើកស្ទួយអភិវឌ្ឍន៍ខ្លួនក៏ដូចជាប្រទេសជាតិ ស្របទៅតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី១ នីតិកាលទី ៧ របស់ រាជរដ្ឋាភិបាលកម្ពុជានេះផងដែរ។

ក្នុងនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលជំនាន់ទី២ នេះមានយុវជន និងក្មួយៗ មកទទួលការបណ្តុះបណ្តាលចំនួន ៥៧៤រូប កើនចំនួន ៩៦រូបបើធៀបនឹងជំនាន់ទី១។ ដោយឡែកបន្ទាប់ពីបានផ្សព្វផ្សាយការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី៣ កន្លងមកនេះ ក្រុមការងារបណ្តុះបណ្តាលរបស់រដ្ឋបាលខេត្ត បានទទួលអ្នកចុះឈ្មោះ ចំនួន ៨៣៤នាក់ រួចមកហើយ។

ចំពោះចំពោះក្មួយៗ ដែលបានប្រឡងបញ្ចប់វគ្គទទូលបានចំណាត់ថ្នាក់លេខ១ ទទួលបានកំព្យូទ័រយួរដៃ០១គ្រឿង និងថវិកា៥០០,០០០រៀល
– លេខ២ ទទួលបានថវិកា៥០០,០០០រៀល
– លេខ៣ ទទួលបានថវិកា៣០០,០០០រៀល
– លេខ៤ ទទួលបានថវិកា២០០,០០០រៀល
– លេខ៥ទទួលបានថវិកា២០០,០០០រៀល
ជំនាញកាត់តវីដេអូរលើកុំព្យូទ័រ និងទូរស័ព្ទដៃ
– ចំណាត់ថ្នាក់លេខ១ ទទួលបានទូរស័ព្ទដៃ០១គ្រឿង ថវិកា៥០០,០០០រៀល
-លេខ២ ទទួលបានថវិកា៥០០,០០០រៀល
-លេខ៣ ទទួលបានថវិកា៣០០,០០០រៀល
-លេខ៤ ទទួលបានថវិកា២០០,០០០រៀល
-លេខ៥ ទទួលបានថវិកា២០០,០០០រៀល៕

Leave a Reply

Your email address will not be published. Required fields are marked *