(ក្រចេះ)៖ សាលាឆាន់មួយខ្នងកុដិព្រះសង្ឃនិងបដិមាជាមួយសម្ភារប្រើប្រាស់ក្នុងវត្តត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងដែលការខូចខាតនេះគិតជាទឹកប្រាក់អស់ប្រមាណជាង២៥ម៉ឺនដុល្លារ។
អគ្គិភ័យឆាបឆេះសាលាឆាន់កុដិខាងលើនោះបានកើតឡើងនៅភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីម៉ោងជាង៦យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ចំណុចវត្តដំរីផុង ស្ថិត ។
លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានបញ្ជាក់ថា មូលហេតុនៃការកើតអគ្គីភ័យឆាបឆេះនេះកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសពីចង្ក្រានដែលលោកសង្ឈដាក់ដាំទឹកហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំងចំនួន៣០កាន ដែលពុទ្ធបរិស័ទប្រគេនព្រះសង្ឃ ទុកគ្រាន់ប្រើប្រាស់ក្នុងវត្ត ទើបធ្វើឱ្យស្ថានភាពអគ្គីភ័យឆាបឆេះលឿនបែបនេះមិនអាចគ្របគ្រងបាន។
ពេលហេតុការណ៍នេះកើតឡើងភ្លាមៗ ក៏មានការអន្តរាគមន៍ពន្លត់ពីប្រជាពលរដ្ឋ ព្រមទាំងមានកិច្ចអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឆ្លូង បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត និងប្រើប្រាស់ធុងបាញ់ថ្នាំប្រហែល១០០ធុងដាក់ទឹកជួយបាញ់ពន្លត់ ទើបទប់ស្កាត់មិនរាលដាលទៅកន្លែងផ្សេង។
ចំពោះការខូចខាតបណ្តាលមកពីអគ្គីភ័យខាងលើរួមមានឆេះសាលាឆាន់១ខ្នងទំហំ១៥ម៉ែត្រគុណ២៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងឆេះកុដិព្រះសង្ឃ១ខ្នងទំហំ៦ម៉ែត្រកន្លះគុណនឹង១៣ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងឆេះរូបបដិមាចំនួន៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។កាខូចខាតគិតជា
ទឹកប្រាក់សរុបអស់ប្រហែលជាង២៥ម៉ឺនដុល្លារ។
នេះជាគ្រោះអកុសលមួយដែលបានកើតឡើងក្នុងទីវត្តអារាមស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ធ្វើឱ្យមានការខាតបង់ថវិកាកសាងយ៉ាងច្រើនសន្ធឹកសន្ធាប់នាចុងឆ្នាំ២០២៤នេះ៕