Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធាជើងអាកាស!

កូរ៉េខាងជើង បានថ្កោលទោសអាមេរិក សម្រាប់ការបញ្ជូនយន្ដហោះយោធាហោះលើតំបន់ឧបទ្វីបកូរ៉េជាច្រើនលើកនៅក្នុងខែមករានេះ ព្រមទាំងថ្កោលទោសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងសម្រាប់ការធ្វើសមយុទ្ធយោធាជើងអាកាស។
ប្រភពពីសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១៧ ខែមករានេះ បានរាយការណ៍ថាកូរ៉េខាងជើងក៏បានថ្កោលទោសផងដែរលើក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានគោលបំណងគ្រប់គ្រងលើការគំរាមកំហែងពីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដោយស្រង់សម្ដីពីក្រសួងការបរទេសកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ ដូច្នេះ ថា «កូរ៉េខាងជើងនឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងរាល់សកម្មភាពយោធាបង្កហេតុ តាមរយៈការអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងម៉ឺងម៉ាត់៕

Leave a Reply

Your email address will not be published. Required fields are marked *