នៅថ្ងៃសុក្រ(ទី១៧ខែមករា) ប្រទេសប៉ាគីស្ថាន បានប្រកាសពីការបាញ់បង្ហោះដោយជោគជ័យ នូវផ្កាយរណបសង្កេតផែនដីដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ភាគខាងជើងប្រទេសចិន។
ប្រភពពីសារព័ត៌មាន Reuters។
Suparco ដែលជាទីភ្នាក់ងារអវកាសជាតិរបស់ប៉ាគីស្ថាន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបង្ហាញពីការលោតផ្លោះដ៏ធំមួយ នៅក្នុងដំណើរ របស់ប៉ាគីស្ថានឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯង និងឧត្តមភាពបច្ចេកវិទ្យា ក្នុងការរុករកអវកាស»។
ផ្កាយរណបនេះ ត្រូវបានរាយការណ៍ថានឹងផ្តល់ព័ត៌មានទាន់ពេលវេលាអំពី ទឹកជំនន់ ការរអិលបាក់ដីនិងការរញ្ជួយដី ដើម្បីជួយដល់ការឆ្លើយតបនឹងគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាព ព្រមទាំងកែលម្អផែនការទីក្រុង និងការអភិវឌ្ឍន៍វិស័យកសិកម្មបានផងដែរ៕