Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាចំណាប់ខ្មាំងក្រុមដំបូង នឹងត្រូវដោះលែងនៅថ្ងៃអាទិត្យនេះ!

នៅថ្ងៃសុក្រ(ទី១៧ខែមករា) ការិយាល័យលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងក្រុមដំបូងនៅថ្ងៃអាទិត្យនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ប្រភពពីសារព័ត៌មាន Reuters។

ការប្រកាសនេះ ធ្វើឡើងក្រោយសង្រ្គាមរយៈពេល ១៥ខែ ដែលបានវាយប្រហារយ៉ាងខ្លាំងលើតំបន់ឆ្នេរសមុទ្រមួយនេះ។
បទឈប់បាញ់ដែលបានប្រកាលពីថ្ងៃពុធ គឺជាលទ្ធផលនៃកិច្ចសម្រុះសម្រួល ដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថា នឹងផ្អាកការប្រយុទ្ធគ្នារវាង អ៊ីស្រាអែលនិងងក្រុមហាម៉ាស់។ ដំណាក់កាលដំបូងរយៈពេល ៦ សប្តាហ៍ នឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *