ជនជាតិចិន សង្ស័យប្រេីថ្នាំញៀនលើសកំរិត បានយកកាំបិតដេញចាក់គេឯងផ្អើលអស់សមត្ថកិច្ច!

(ភ្នំពេញ )៖ បុរសជាជនជាតិចិនម្នាក់ សង្ស័យប្រេីប្រាស់គ្រឿងញៀន លេីសកំរិត បានយកកូនកាំបិតរកចាក់គេឯងរួចស្រាប់តែរត់ឡើងទៅលើផ្ទះជាន់ទី២មួយកន្លែង ហើយដុតក្នុងបន្ទប់នោះបង្កជាអគ្គិភ័យផ្អើលដល់ សមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់និងឃាត់ខ្លួនបុរសរូបនោះយកទៅសួរនាំ។

ហេតុការណ៍ នេះបានកើតឡើងនៅ វេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុង ទីក្រុងកោះពេជ្រ ត្រង់ចំណុចផ្ទះបេីកហាងម៉ាតមួយកន្លែង យីហោ (ប៉េកាំង តុងវ៉ុងតាំង) ស្ថិតក្នុងមូលដ្ឋាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើមិនដឹងថាមកពីទីណានោះទេដោយមានអាការសង្ស័យថាដូចជាមនុស្សបែក ថ្នាំ លុះ មកដល់ចំណុចកើតហេតុបុរសខាងលើក៏បានរត់ចេញពីហាងមួយកន្លែងហើយមានកូនកាំបិតគំរាម រក ចាក់ គេឯងនៅជុំវិញបរិវេណនោះ។
ដោយឃើញសភាពបែបនេះ សន្តិសុខនៅទីនោះក៏បានដេញផងនិងការពារខ្លួនផងព្រោះឃើញ ថា បុរសរូបនោះ មានកាន់កូនកាំបិតក្នុង ដៃផងនោះក៏ស្រាប់តែបុរសជនជាតិចិនរូបនោះ បានរត់ចូលទៅក្នុងផ្ទះម៉ាតមួយកន្លែងនៅចំណុចកើតហេតុ ឡេីងទៅដល់ជាន់ ទីពីរចូលទៅសម្ងំក្នុងបន្ទប់ស្នាក់នៅមួយសន្ទុះក៏ស្រាប់តែដុតសម្ភារក្នុងបន្ទប់បង្កជាអគ្គិភ័យហុយផ្សែងទ្រលោមតែម្តងទៅ ។

ប្រភពដដែលបានបន្ត ទៀតថាដោយឃើញស្ថានភាពបែបនេះសន្តិសុខនៅទីនោះក៏បានរាយការណ៍ជូន ខាងរថយន្តបង្ការពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត បង្ការ ពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន៣ គ្រឿង និងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿងបានមកធ្វើការសហការគ្នាបាញ់ទឹកពន្លត់អស់ចំនួនពីររថយន្តរហូតដល់ម៉ោង១០យប់ថ្ងៃដដែលទើបភ្លើងរលត់ទៅវិញជាស្ថាពរ ។

ពាក់ព័ន្ធនឹងករណីនេះដែរបន្ទាប់ពីបាញ់ទឹករលត់ជាស្ថាពរហើយសមត្ថកិច្ចក៏បានប្រើវិធានការក្ដៅដោយធ្វើការបង្ក្រាបនិងចាប់ឃាត់បុរសជនជាតិចិននោះបាន ហើយក៏នាំយកទៅមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក ហេតុការណ៍នេះដែរ គឺមិន បង្កអោយមានមនុស្សណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈនៅបន្ទប់ជាន់ទី២ ជាបន្ទប់ដេក ដែលរងការឆាបឆេះអស់សម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *