ស្ដ្រីម្នាក់បានស្លាប់ ខណៈជិៈម៉ូតូទាក់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ ស្ដ្រីម្នាក់បានបើកម៉ូតូតាមផ្លូវមិនប្រយ័ត្នបានជ្រុលទៅទាក់ខ្សែភ្លើង ដែលធ្លាក់កាត់ទទឹងផ្លូវ ដួលម៉ូតូបោកក្បាលស្លាប់ នៅនឹងកន្លែង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់កាលពីម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្បែរហ្គ្រែនភ្នំពេញក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ រស់ សុខកញ្ញា អាយុ៣០ឆ្នាំ រស់នៅផ្ទះក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានបើកម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AK-8487 ។
ជិៈម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ។
ខណៈបើកមកដល់ចំណុចកើតហេតុខាងលើជិតច្រកបត់ចូលហ្គ្រែនភ្នំពេញ ស្រាប់តែមានខ្សែភ្លើងមួយខ្សែ បានធ្លាក់មកកាត់ទទឹកផ្លូវ ។
ធ្វើឲ្យនារីរងគ្រោះជិះទាក់បណ្តាលឲ្យដួលបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏បានទាក់ទងទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក។
ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *