ញាក់សាច់យន្តហោះ១គ្រឿងបានឆាបឆេះ នៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ ខែមករា។
ប្រភពីសារព័ត៌មានយ៉ុនហាប់ ដោយដកស្រង់ពីអាជ្ញាធរ…!។
អាជ្ញាធរអគ្គីភ័យ ត្រូវបានបញ្ជូនចេញទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបាន ព័ត៌មានអំពីហេតុការណ៍នេះ។
យ៉ាងណាយ៉ុនហាប់ មិនបានបញ្ជាក់ថា មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះទេ។
សូមជម្រាបថា ប្រទេសកូរ៉េខាងត្បូង ទើបនិងបិទបញ្ចប់ ការស៊ើបអង្កេត ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ Jeju Air កាលពីថ្ងៃទី ២៩ខែធ្នូ ស្លាប់មនុស្ស១៧៩នាក់៕