កាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា) ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានសន្យាថាលោកនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ទៅឱ្យអាមេរិកវិញ ប្រសិនបើទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពឈ្លានពាន នៅសមុទ្រចិនខាងត្បូង។
ប្រភពពីសារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោក Marcos បានលើកឡើងដូច្នេះថា «តោះ ធ្វើ កិច្ច ព្រមព្រៀង ជាមួយ ចិន៖ ឈប់ ទាមទារ ទឹកដី យើង… ឈប់ បំពាន់ទូក យើង បញ្ឈប់ បាញ់កាណុង ទឹកលើ ប្រជាជន យើង ឈប់ បាញ់ ឡាស៊ែរមក លើ យើង ហើយ បញ្ឈប់ អាកប្បកិរិយា ឃោរឃៅ និង បង្ខិត បង្ខំ … ហើយ យើង នឹងប្រគល់ មីស៊ីល Typhon នេះឱ្យអាមេរិកវិញ»។
ការលើកឡើងនេះគឺជាការបង្ហាញជំហរដ៏ខ្លាំងក្លាបំផុតរបស់លោក Marcos ចំពោះចិនជុំវិញជម្លោះដែនសមុទ្រដែលកើតមាន ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ លោកបានរិះគន់ចិនចំពោះការបន្តអះអាង ស្ទើរតែ ទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលផ្ទុយនឹងសេចក្តីសម្រេចឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលរកឃើញថាការទាមទាររបស់ចិនគ្មានមូលដ្ឋានច្បាប់។ ទោះជាយ៉ាងណា ចិនបានបដិសេធ ការចោទប្រកាន់របស់ហ្វីលីពីន និងបានអះអាងថា ខ្លួនមានសិទ្ធិលើតំបន់នោះ៕