Update៖ UN អំពាវនាវរកថវិកាចំនួន៥០០លានដុល្លារដើម្បីគាំទ្រដល់ការងារស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក!

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Türk បានអំពាវនាវស្វែងរកថវិកាចំនួន ៥០០លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់ការងារស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ លោកបានព្រមានថា កង្វះថវិកាអាចធ្វើឱ្យជីវិតមនុស្សកាន់តែប្រឈមនឹងគ្រោះថ្នាក់។
ប្រភពពីសារព័ត៌មាន Reuters។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) កំពុងប្រឈមនឹងការខ្វះខាតថវិការ៉ាំរ៉ៃដែលអាចកាន់តែធ្ងន់ធ្ងរ ដោយសារតែការកាត់បន្ថយជំនួយបរទេសពីសំណាក់រដ្ឋបាលអាមេរិក ដូណាល់ ត្រាំ។
លោក Türk បានព្រមានថា បើមិនអាចសម្រេចបានគោលដៅថវិកាទេ មនុស្សជាច្រើននឹងត្រូវប្រឈមនឹងការឃុំខ្លួនខុសច្បាប់ គោលនយោបាយរើសអើង និងការរំលោភបំពាន ព្រមទាំងបាត់បង់ការការពារ។
«និយាយឱ្យខ្លី ជីវិតគឺស្ថិតនៅក្នុងបន្ទុក» លោក Türk បានថ្លែងដោយលើកឡើងពី សមិទ្ធផលរបស់ការិយាល័យក្នុងការជួយដោះលែងអ្នកជាប់ឃុំដោយអយុត្តិធម៌ និងគាំទ្រជនរងគ្រោះពីការរំលោភបំពាន កាលពីឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *