កាលពីថ្ងៃសៅរ៍(ទី៣១ខែមករា) ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបង្ហោះដ្រូននិងមីស៊ីល មកលើអ៊ុយក្រែន បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងបំផ្លាញអគារលំនៅដ្ឋានច្រេីនខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស។
ប្រភពពីសារព័ត៌មាន Reuters។
ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា មីស៊ីលរុស្ស៊ីវាយប្រហារត្រូវអគារលំនៅដ្ឋានមួយ នៅកណ្តាលទីក្រុង Poltava សម្លាប់មនុស្ស ៤នាក់ និងរបួស ១៣នាក់។
ក្រសួងបានភ្ជាប់មកជាមួយរូបភាព ដែលបង្ហាញពីអគារច្រេីនជាន់ត្រូវខ្ទេច ខណៈអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សតាមគំនរបាក់បែក។
អភិបាលក្រុង Kharkov និយាយថា មនុស្សម្នាក់បានស្លាប់ និង ៤នាក់របួសនៅភាគឦសាន ក្រុងក្នុងការវាយប្រហារដោយដ្រូន។
មន្ត្រីក្នុងតំបន់និយាយថា ប៉ូលិស ៣នាក់ត្រូវបានសម្លាប់ អំឡុងពេលនៃការវាយប្រហារនេះ ។
ខណៈដែលពួកគេដើរល្បាតតាមដងផ្លូវ នៅក្នុងភូមិមួយនៃតំបន់ភាគឦសានទីក្រុង Sumy។
នៅឯទីក្រុង Poltava ដែលជាទីក្រុងតូចមួយនៅចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី អគារផ្ទះល្វែងប្រហែល ១៨អគារ សាលាមត្តេយ្យមួយ និងហេដ្ឋារចនាសម្ព័ន្ធថាមពល បានរងការខូចខាត។ ការខូចខាតក៏ត្រូវបានកត់ត្រាផងដែរ នៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍តំបន់ Kharkiv តំបន់ Sumy នៅភាគឦសាន និងតំបន់ Khmelnytskyi នៅភាគខាងលិច។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
ក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារសំដៅទៅលើឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងទៀតរបស់អ៊ុយក្រែន ហើយបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ចំនួន ១០៨គ្រឿងក្នុងរយៈពេល ២៤ម៉ោង៕