Update៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប់ បដិសេធគំនិតដែលតម្រូវឱ្យជនជាតិប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ!

កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ បណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ បានច្រានចោលនូវគំនិតបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយនិយាយថា ទោះជានៅក្នុងកាលៈទេសៈ ឬហេតុផលណាក៏ដោយ។

ប្រភពពីសារព័ត៌មានReuters។

នេះជាការបង្ហាញជំហររួបរួមគ្នា ប្រឆាំងនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យប្រទេសអេហ្ស៉ីប និងហ៊្សកដានី ទទួលយកអ្នកស្រុកនៅតំបន់ហ្កាហ្សា។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅឯទីក្រុងគែរ ក្រុមរដ្ឋមន្ត្រីការបរទេស និងមន្ត្រីមកពីអេហ្ស៉ីប ហ៊្សកដានី អារ៉ាប៊ីសាអូឌីត កាតា អាជ្ញាធរប៉ាឡេស្ទីន និងសម្ព័ន្ធអារ៉ាប់ បាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលរបស់ លោក ត្រាំ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយ៕

Leave a Reply

Your email address will not be published. Required fields are marked *