(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់ មានកំណើនសិស្សកើនសិស្សឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ ដើម្បីពង្រីកសមត្ថភាពបន្ថែមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តពោធិ៍សាត់ អោយកាន់តែមានប្រសិទ្ធភាព ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចផ្តល់អគារសិក្សាថ្មីទំនើបកម្ពស់ ៥ជាន់ មានឈ្មោះថា អគារមរតកតេជោសែនឌិជីថល ជូនដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ។
ដោយបច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន ១៥ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥។
អគារមរតកតេជោសែនឌីជីថល ដែលកំពុងដំណើរការសាងសង់នេះ មានទំហំ៤៨ម៉ែត្រ គុណនិង៤៨ម៉ែត្រ កម្ពស់២៤.៥ម៉ែត្រស្មើរនិង៥ជាន់ ដោយមានបន្ទប់សរុបចំនួន៧៨បន្ទប់ ។
ក្នុងនោះបន្ទប់សិក្សា២០បន្ទប់ -បន្ទប់ពិសោធន៍ធន់ធ្ងន់ ១១បន្ទប់ -បន្ទប់ពិសោធន៍ធន់ស្រាល១០បន្ទប់ -បន្ទប់កុំព្យូទ័រ៣បន្ទប់ -សាលសិក្សា២បន្ទប់ បន្ទប់សាស្ត្រាចារ្យ៧បន្ទប់ បន្ទប់MOP៤បន្ទប់ -បន្ទប់MEP៤បន្ទប់ រួមនិងឃ្លាំងចំនួន៤បន្ទប់។
លោក តុប ប៉ារី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានថ្លែងថា បច្ចុប្បន្ន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ។
ក្នុងមួយឆ្នាំអាចទទួលសិស្សបានចំនួនប្រមាណ ៥០០នាក់ តែនៅពេលអគារមរតកតេជោសែនឌិជីថល សាងសង់រួចរាល់វិទ្យាស្ថាននឹងអាចទទួលសិស្សបានប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ។
ហើយនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់មានបណ្តុះបណ្តាលមុខជំនាញ់ជាច្រើន មានគ្រប់កម្រិតចាប់ពី វីញ្ញាបនបត្រ(វគ្គខ្លី) ។
រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះជំនាញផ្នែកអគ្គិសនី និងផ្នែករថយន្ត សិស្សមានការចាប់អារម្មណ៍ចូលរៀនច្រើនជាងគេ ។
ហើយក្រោយបញ្ចប់ការសិក្សាភាគច្រើនសិស្សមានការងារធ្វើ ជាពិសេសនោក្នុងខេត្តពោធិ៍សាត់ផ្ទាល់ដូចជា រោងចក្រដំឡើងរថយន្តFord រោងចក្រដំឡើងត្រង់ហ្វូរ រោងចក្រផលិតនិងដំឡើងបរិក្ខាអគ្គីសនី៕