Update៖ ប៉ូឡូញ បដិសេធមិនបញ្ជូនទាហានរបស់ខ្លួនទៅកាន់អ៊ុយក្រែនឡើយ! 

នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk បាន បញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)ថាប្រទេសប៉ូឡូញនឹងមិន បញ្ជូនទាហានទៅកាន់អ៊ុយក្រែនឡើយ។ការ បញ្ជាក់នេះធ្វើឡើងមុនពេលលោកធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងប៉ារីសដែលផ្តោតលើតួនាទីរបស់អឺរ៉ុបក្នុងបទឈប់បាញ់។

ប្រភពពីសារព័ត៌មានReuters។

ការប្រកាសនេះកើតឡើងក្រោយពេល នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmerបានក្លាយជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបង្ហាញពីការត្រៀមខ្លួនក្នុងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។

លោកTusk បានថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចាកចេញទៅកាន់ទីក្រុង ប៉ារីស ថា «ប៉ូឡូញនឹងគាំទ្រអ៊ុយក្រែន «ប៉ូឡូញនឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងក្របខ័ណ្ឌនៃសមត្ថភាពហិរញ្ញវត្ថុរបស់យើង ទាំងជំនួយមនុស្សធម៌និងយោធា។ទោះយ៉ាងណា លោកបានអះអាងយ៉ាងច្បាស់ថាយើងគ្មានផែនការបញ្ជូនកងទ័ពប៉ូឡូញទៅកាន់អ៊ុយក្រែននោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *