កាលពីថ្ងៃសុក្រ(ទី២១ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថារូបលោកសម្រេចដកតំណែងប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី លោក ចូ បៃដិន។
ប្រភពពីសារព័ត៌មាន AFP។
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជា ជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។
គួរបញ្ជាក់ថា លោក Charles Q Brown គឺជាមន្រ្តីយោធាស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបានកាន់តួនាទីជា ប្រធានអគ្គសេនាធិការចម្រុះ បន្ទាប់ពីលោក Colin Powell ដែលធ្លាប់កាន់តំណែងនេះ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣៕