Breaking៖ ថៃ កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ!

ប្រទេសថៃ កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃសន្ទុះកំណើនសេដ្ឋកិច្ច ដោយសារភាពមិនប្រាកដប្រជានយោបាយបន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចដកលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី 30 ខែសីហា។

ប្រភពពីសារព័ត៌មានThe Nation។

ការប្រកួតប្រជែងរវាងគណបក្សភឿថៃ និងគណបក្ស Bhumjaithai ដើម្បីដណ្តើមការតែងតាំងនាយករដ្ឋមន្ត្រីថ្មី កំពុងបង្កើតស្ថានភាពអស្ថិរភាព។ ក្នុងនោះ គណបក្សប្រជាជនក៏បានអំពាវនាវឱ្យមានការរំលាយសភា និងបោះឆ្នោតជាថ្មីក្នុងរយៈពេលពីរបីខែខាងមុខ។

អ្នកជំនាញបានព្យាករថា ទិន្នន័យសេដ្ឋកិច្ចនឹងរងផលប៉ះពាល់យ៉ាងខ្លាំង។ លោក Lavanya Venkateswaran សេដ្ឋវិទូនៅធនាគារ OCBC ប្រទេសសិង្ហបុរី បានថ្លែងថា ប្រសិនបើអស្ថិរភាពនយោបាយនាំឲ្យមានការរំលាយសភា ដំណើរការនេះនឹងអូសបន្លាយ និងបង្កើតសម្ពាធបន្ថែមលើសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ថៃ។

ក្រសួងសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ 2025 នឹងមានត្រឹមតែ 2% ប៉ុណ្ណោះ ដែលទាបជាងប្រទេសជិតខាងដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីន។ សេដ្ឋកិច្ចថៃក៏កំពុងស្ថិតក្រោមសម្ពាធពីគោលនយោបាយពន្ធដាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងបញ្ហាប៉ះទង្គិចព្រំដែនជាមួយប្រទេសកម្ពុជា។
ក្នុងបរិបទនេះ អ្នកវិភាគព្យាករថា ធនាគារកណ្តាលថៃអាចនឹងកាត់អត្រាការប្រាក់ចុះ ០,៥% នៅខែតុលា ដើម្បីជួយគាំទ្រសេដ្ឋកិច្ចក្នុងស្ថានភាពពិបាក៕

Leave a Reply

Your email address will not be published. Required fields are marked *