Update៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៥នាក់ទៀត!

ក្រុមហាម៉ាស់ បន្តការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសជាប់ឃុំប៉ាឡេស្ទីនរាប់រយនាក់នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ។

ប្រភពពីសារព័ត៌មាន Reuters។

ចំណាប់ខ្មាំង ៥នាក់នោះមានឈ្មោះ Tal Shoham និង Avera Mengistu ត្រូវបានដោះលែងនៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា។ ចំណែក ៣នាក់ទៀតឈ្មោះ Eliya Cohen, Omer Shem Tov និង Omer Wenkert ត្រូវបានបញ្ជូនមកកាកបាទក្រហម ដើម្បីដឹកជញ្ជូនទៅកងកម្លាំងអ៉ីស្រាអែល ។
នៅពេលប្រគល់នោះ មានក្រុមសកម្មប្រយុទ្ធពាក់ម៉ាស់មួយចំនួននាក់ ឈរយាមនៅក្នុងចំណោមហ្វូងមនុស្ស ខណៈដែលក្រុមហាម៉ាស់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិឈរនៅអមសងខាងចំណាប់ខ្មាំង ។ ចំណាប់ខ្មាំងទី ៦ ឈ្មោះ Hisham Al-Sayed ត្រូវបានគេរំពឹងថានឹងត្រូវដោះលែងនៅទីក្រុងហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *