Update៖ អ៊ុយក្រែន នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀងធនធានរ៉ែជាមួយអាមេរិក!

កាលពីថ្ងៃសុក្រ(ទី២១ ខែកុម្ភៈ) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភពពីសារព័ត៌មាន AFP។

កន្លងមក ទីក្រុងកៀវបានបដិសេធចំពោះ ការប៉ុនប៉ងលើកដំបូងរបស់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្រោមហេតុផលថា ក្នុងសំណើនោះ មិនរួមបញ្ចូលការធានាសន្តិសុខរឹងមាំ ដល់ទីក្រុងកៀវ និងផ្តល់ផលចំពេញខ្លាំងពេកដល់ទីក្រុងវ៉ាស៉ីនតោន៕

Leave a Reply

Your email address will not be published. Required fields are marked *