Update៖ អាមេរិក បញ្ឈប់គំនិតរបស់ទីភ្នាក់ងារ USAID ដែលគាំទ្របណ្តាញថាមពលរបស់អ៊ុយក្រែន!

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានបញ្ចប់គំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារ USAID ដែលបានវិនិយោគរាប់រយលានដើម្បីស្តារបណ្តាញថាមពលរបស់អ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី។

ប្រភពពីសារព័ត៌មានAnadolu។

NBC News បានរាយការណ៍ថា ការដាច់ចរន្តអគ្គីសនីបានកើតឡើងនៅផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយដកស្រង់សម្តីមន្ត្រី USAID ពីរនាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

មន្ត្រី USAID ម្នាក់ដែលពាក់ព័ន្ធនឹងបេសកកម្មអ៊ុយក្រែនត្រូវបានដកស្រង់សម្តីថាវាកាត់បន្ថយសមត្ថភាពរបស់រដ្ឋបាលនេះយ៉ាងខ្លាំងក្នុងការចរចាលើបទឈប់បាញ់ ហើយវានឹងផ្តល់សញ្ញាដល់រុស្ស៊ីថាយើងមិនខ្វល់អំពីអ៊ុយក្រែន ឬការវិនិយោគពីមុនរបស់យើងទេ៕

Leave a Reply

Your email address will not be published. Required fields are marked *