Update៖ បារាំង ចាប់ផ្តើមដកទ័ពចេញពីសេណេហ្គាល់ ដោយប្រគល់កន្លែងសំខាន់ចំនួន២!

ប្រទេសបារាំង ចាប់ផ្តើមដកទ័ពជាផ្លូវការពីសេណេហ្គាល់កាលពីថ្ងៃសុក្រ(ទី៧ខែមីនា) ដោយបានសម្ភារៈនឹងតំបន់ចំនួនពីរដល់ភាគីសេណេហ្គាល់។
ប្រភពពីសារព័ត៌មានAnadolu ។

ស្ថានទូតបារាំងប្រចាំនៅសេណេហ្គាល់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគីបារាំងបានប្រគល់គ្រឿងបរិក្ខារ និងលំនៅដ្ឋាននៅស្រុក Maréchal និង Saint-Exupéry ទៅឱ្យភាគីសេណេហ្គាល់” កាលពីថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥។  “មានទីតាំងនៅជិតឧទ្យានហាន់ន ស្រុកទាំងនេះបានត្រៀមរួចរាល់ក្នុងការប្រគល់មកវិញតាំងពីរដូវក្តៅឆ្នាំ 2024″។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការជំរុញរបស់ប្រធានាធិបតីសេណេហ្គាល់ Bassirou Diomaye Faye ក្នុងការដកកងកម្លាំងបរទេសចេញពីប្រទេស ដោយឆ្លុះបញ្ចាំងពីរលកនៃការតស៊ូកាន់តែទូលំទូលាយចំពោះវត្តមានរបស់ប្រទេសបារាំងនៅអាហ្វ្រិកខាងលិច។ ឥទ្ធិពលរបស់បារាំងនៅក្នុងតំបន់បានធ្លាក់ចុះជាលំដាប់ ដោយកងកម្លាំងរបស់ខ្លួនក៏បានចាកចេញពីប្រទេស Burkina Faso, Niger និង Chad ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានការប្រឆាំងក្នុងតំបន់កើនឡើង។

គួរបញ្ជាក់ថា ប្រទេសបារាំងបានប្រកាសពីផែនការកាត់បន្ថយកម្លាំងទ័ពអាហ្រ្វិករបស់ខ្លួនយ៉ាងខ្លាំងដោយប្រទេសជីប៊ូទីរំពឹងថានឹងជាមូលដ្ឋានអចិន្ត្រៃយ៍តែមួយ គត់របស់ខ្លួននៅទ្វីប។ ទីក្រុងប៉ារីសបាននិយាយថា វាអាចផ្តល់ការហ្វឹកហ្វឺនផ្នែកការពារជាតិឬគោលដៅគាំទ្រផ្នែកយោធា ដោយផ្អែកលើសំណើរបស់ប្រជាជាតិនីមួយៗ៕

Leave a Reply

Your email address will not be published. Required fields are marked *