រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយថាប្រទេសបារាំងនឹងផ្តល់ជំនួយយោធាចំនួន ១៩៥លានអឺរ៉ូ (២១១លានដុល្លារ) ដល់អ៊ុយក្រែន។
ប្រភពពីសារព័ត៌មានAnadolu។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង La Tribune កាលពីថ្ងៃសៅរ៍ លោក Lecornu បាននិយាយថា កញ្ចប់ជំនួយថ្មីនឹងគាំទ្រដល់ការចែកចាយគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ និងគ្រាប់បែករំកិល AASM ដែលនឹងប្រើប្រាស់ដោយយន្តហោះ Mirage 2000 របស់អ៊ុយក្រែន។
រដ្ឋមន្ត្រីបារាំងបានបន្ថែមថា បារាំងក៏កំពុងពន្លឿនការផ្ទេរឧបករណ៍យោធាចាស់ៗរួមទាំងរថក្រោះនិងរថពាសដែកទៅកាន់អ៊ុយក្រែនផងដែរ។
គួរជម្រាបថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសន្យាក្នុងខែតុលា ឆ្នាំ 2024 ដោយក្រុមប្រទេសទាំងប្រាំពីរ (G7) ក្នុងការផ្តល់ប្រាក់កម្ចីជិត 50 ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលគាំទ្រដោយប្រាក់ចំណូលដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក៕