Breaking៖ រោងចក្រឧស្ម័នយក្សរបស់រុស្ស៊ី ផ្អាកទទួលឧស្ម័នពីប្រទេសកាហ្សាក់ស្ថាន!

ក្រុមហ៊ុនអគ្គិសនី និងឧស្ម័នយក្សរបស់រុស្ស៊ី Gazprom បានប្រកាសថា រោងចក្រកែច្នៃឧស្ម័ន Orenburg ត្រូវបានផ្អាកការទទួលឧស្ម័នពីប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើបណ្តាញសម្ភារៈបច្ចេកទេសមួយនៅតំបន់ពាក់ព័ន្ធ។
ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី 19 តុលា។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Gazprom បាននិយាយថា ការវាយប្រហារនេះបណ្តាលឲ្យប្រព័ន្ធបូមឧស្ម័នមួយចំនួននៅតំបន់ Orenburg, ជិតព្រំដែនកាហ្សាក់ស្ថាន, ត្រូវបានខូចខាត ហើយជាហេតុធ្វើឲ្យរោងចក្រត្រូវបញ្ឈប់សកម្មភាពទទួលឧស្ម័នជាបណ្តោះអាសន្ន។

អាជ្ញាធររុស្ស៊ីបានអះអាងថា ដ្រូនចំនួនពីរត្រូវបានទប់ស្កាត់ ប៉ុន្តែមួយក្នុងចំណោមនោះបានផ្ទុះនៅជិតបំពង់បូមឧស្ម័នបណ្តោះអាសន្ន។ រូបភាពដែលចេញផ្សាយនៅបណ្តាញសង្គមបានបង្ហាញអគារខូចខាត និងអណ្តាតភ្លើងតូចៗនៅជិតស្ថានីយបូមឧស្ម័ន។

រដ្ឋាភិបាលកាហ្សាក់ស្ថានបានបញ្ជាក់ថា ការផ្គត់ផ្គង់ឧស្ម័នតាមបណ្តាញទៅរុស្ស៊ីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍ការត្រួតពិនិត្យសុវត្ថិភាពបច្ចេកទេស និងសហការជាមួយភាគីរុស្ស៊ីក្នុងការជួសជុលប្រព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *