Update៖ រុស្ស៊ី អះអាងថាខ្លួនដណ្តើមបានតំបន់Kurskទាំងស្រុងពីអ៊ុយក្រែន!

ទីក្រុងមូស្គូបានប្រកាសនៅថ្ងៃសុក្រ(ទី១៤ខែមីនា)ថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងភូមិ Goncharovka បន្ថែមទៀត ដែលជាការតាំងទីលំនៅចុងក្រោយដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kurskរបស់រុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានរបស់ពួកគេបានដណ្តើមយកភូមិ Goncharovka មកវិញ ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗពីទីក្រុងកៀវទេ។
អ៊ុយក្រែនបានអះអាងថា ខ្លួនបានគ្រប់គ្រងការតាំងទីលំនៅប្រហែល ១០០ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ពួកគេកាលពីខែសីហាឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីដែលត្រូវបានគាំទ្រ ដោយកងទ័ពពីសម្ព័ន្ធមិត្តកូរ៉េខាងជើង បានធ្វើការវាយបកវិញ ដោយដណ្តើមបានទឹកដីដែលបានបាត់បង់ជាបន្តបន្ទាប់។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ពួកគេបានដណ្តើមយកមកវិញ នូវការតាំងទីលំនៅចំនួន ២៨ ក្នុងតំបន់ Kursk ក្នុងសប្តាហ៍មុន ហើយក៏បានកាន់កាប់ភូមិ Novenke របស់អ៊ុយក្រែន ដែលស្ថិតនៅតាមព្រំដែនក្នុងតំបន់ Sumy ផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមេបញ្ជាការរបស់លោកបញ្ចប់ប្រតិបត្តិការបណ្តេញកងទ័ពអ៊ុយក្រែនចេញពីតំបន់នោះឱ្យបានឆាប់បំផុត ដោយព្រមានថា ពួកគេនឹងត្រូវ ចុះចាញ់ ឬស្លាប់ហើយរុស្ស៊ីក៏កំពុងពិចារណាបង្កើតតំបន់ការពារនៅតាមបណ្តោយព្រំដែនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *