Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា ខណៈបទឈប់បាញ់កំពុងតែជាប់គាំង!

នៅថ្ងៃអង្គារ(ទី១៨ ខែមីនា) យោធាអ៊ីស្រាអែល ប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស់ នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង។

ប្រភពពីសារព័ត៌មាន Reuters។

កងកម្លាំងការពារអ៊ីស្រាអែល IDF និងទីភ្នាក់សន្តិសុខអ៊ីស្រាអែល បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាពួកគេបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយដោយកំណត់គោលដៅលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។ ចំណែក ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញ ក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៊ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំង ក្រុមហាម៉ាស់ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់។ចាប់ពីឥលូវនេះទៅ អ៊ីស្រាអែលនឹងធ្វើសកម្មភាព ប្រឆាំងហាម៉ាស់ជាមួយការបង្កើនអំណាចយោធា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យលោក Netanyahu៕

Leave a Reply

Your email address will not be published. Required fields are marked *