ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam នៅថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ បានប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសកលលើកទី១៤របស់សិង្ហបុរី។
ប្រភពពីសារព័ត៌មានReuters។
ការបោះឆ្នោតនេះនឹងក្លាយជាការធ្វើតេស្ដដំបូងបំផុត សម្រាប់លោកនាយករដ្ឋមន្ត្រី Lawrence Wong ដែលបានឡើងកាន់តំណែងបន្តវេនពីអតីតនាយករដ្ឋមន្ត្រី លោក Lee Hsien Loong ក្នុងនាមជា មេដឹកនាំគណបក្សសកម្មភាពប្រជាជន PAP កាលពីខែឧសភា ឆ្នាំ២០២៤។
តាមការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី កាលបរិច្ឆេទ នៃការរៀបចំការបោះឆ្នោតសកលនឹងត្រូវចេញផ្សាយក្នុងពេលក្រោយ។
គណបក្ស PAP បានដឹកនាំប្រទេស និងឈ្នះអាសនៈភាគច្រើនស្ទើរ តែគ្រប់ការបោះឆ្នោត ចាប់តាំងសិង្ហបុរីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥មក៕