Breaking៖ ជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់៥៦នាក់!

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) ក្រុមមន្ត្រីអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ចំនួន ៥៦នាក់ បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន ហើយជាច្រើនទៀតបានរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់កាស្មៀររបស់ប្រទេសឥណ្ឌា។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីប្រជុំជន Chasoti នៃស្រុក Kishtwar ដែលជាចំណុចនៅលើផ្លូវធម្មយាត្រាដ៏ពេញនិយមមួយ។ ការស្លាប់ដ៏ច្រើននេះក៏បានកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងបំណាក់ដី បានលេបត្របាក់ភូមិទាំងមូលនៅក្នុងតំបន់ភ្នំហិម៉ាឡៃដូចគ្នានេះនៃរដ្ឋ Uttarakhand។
លោក Ramesh Kumar ស្នងការរងនៃស្រុក Kishtwar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា គ្រោះមហន្តរាយបានកើតឡើងនៅម៉ោងក្នុងស្រុក ១១:៣០នាទីព្រឹក ហើយនគរបាលក្នុងតំបន់ កងទ័ព កងកម្លាំងអាកាស និងមន្ត្រី បានទៅដល់កន្លែងកើតហេតុ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះកំពុងដំណើរការ៕

Leave a Reply

Your email address will not be published. Required fields are marked *