Update៖ អ៊ីស្រាអែល ធ្វើសំណើទៅកាន់ក្រុមហាម៉ាស់ ដើម្បីឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

ទូរទស្សន៍អេហ្ស៊ីប Al Qahera News TV កាលពីថ្ងៃ(ទី១៤ ខែមេសា)បានរាយការណ៍ថា ក្រុមអ្នកសម្របសម្រួលអេហ្ស៊ីបនិងកាតា បានបញ្ជូនសំណើថ្មីរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់ហ្កាហ្សា ទៅកាន់ក្រុមហាម៉ាស..!។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ហាម៉ាស់ម្នាក់ បាននិយាយថា យ៉ាងហោចណាស់ មានលក្ខខណ្ឌចំនួន២ នៃសំណើថ្មីនេះដែលហាម៉ាស់មិនអាចទទួលយកបាន។
ប្រភពពីសារព័ត៌មាន Reuters។

ផ្អែកលើប្រភព ដែលខ្លួនទទួលបាន Al Qahera នៅពេលនេះ ក្រុមអ្នកសម្របសម្រួលកិច្ចចរចាកំពុងរង់ចាំចម្លើយពីហាម៉ាស់។
ក្រោយសេចក្ដីរាយការណ៍នេះ ហាម៉ាស់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បាននិយាយថា ខ្លួនកំពុងសិក្សាពីសំណើខាងលើ ហើយថានឹងផ្ដល់ចម្លើយទៅវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រុមហាម៉ាស់បានទទូចថាកិច្ចព្រមព្រៀងលើបទឈប់បាញ់ណាមួយត្រូវតែបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុង។

លោក Sami Abu Zuhri ជាមន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ Reuters​ ថាសំណើថ្មីរបស់អ៊ីស្រាអែល មិនបានបំពេញតាមតម្រូវការរបស់ហាម៉ាសដែលចង់ឱ្យអ៊ីស្រាអែលបិទបញ្ចប់សង្រ្គាមទាំងស្រុងនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *