(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៃថ្ងៃចូលឆ្នាំទី២ សង្ក្រាន្តកំពង់ចាម មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តសរុបចំនួន២,៣៦១,០៨៣នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេសចំនួន១៤១ នាក់។
សម្រាប់ព្រឹត្តិការណ៍នេះ មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម៕