(ភ្នំពេញ)៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររួមដំណើរ ដោយ លោកជំទាវឧកញ៉ា អុឹង សុីស្រ៊ន និងលោកជំទាវ ម៉ែន សំអូន ព្រមទាំងលោកជំទាវ ឃួន មុំ កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញទៅសួរសុខទុក្ខ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលត្រូវជាភរិយារបស់សម្តេចពញាចក្រី ហេង សំរិន ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី
ហ៊ុន ម៉ាណែត ជូន ជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
និងបានគោរពជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាឲ្យសម្តេច ធម្មវិសុទ្ធវង្សា មានសុខភាពល្អ អាយុយឺនយូរផងដែរ៕