សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន!

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររួមដំណើរ ដោយ លោកជំទាវឧកញ៉ា អុឹង សុីស្រ៊ន និងលោកជំទាវ ម៉ែន សំអូន ព្រមទាំងលោកជំទាវ ឃួន មុំ កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញទៅសួរសុខទុក្ខ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលត្រូវជាភរិយារបស់សម្តេចពញាចក្រី ហេង សំរិន​ ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី
ហ៊ុន ម៉ាណែត ជូន ជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
និងបានគោរពជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតា និង​វត្ថុសក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាឲ្យសម្តេច ធម្មវិសុទ្ធវង្សា មានសុខភាពល្អ អាយុយឺនយូរផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version