សម្តេចធិបតី សមទ្ធផលដែលកម្ពុជាទទួលបាននៅថ្ងៃនេះ គឺកើតចេញពីសន្តិភាព ក្នុងរយៈពេល២៥ឆ្នាំកន្លងមក!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ផលលាភ ដែលកម្ពុជាទទួលបាននៅពេលនេះ។
គឺកើតចេញពីសន្តិភាព ដែលកម្ពុជា មានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះកូនខ្មែរទាំងអស់ ត្រូវបន្តថែរក្សានូវសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់ជើងឯក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០២៣នេះ គឺកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ឥតឈប់ឈររយៈពេល២៥ឆ្នាំហើយ ​ហើយ​ដរាបណាមាន​សុខ​សន្តិភាពតំបន់​ជើងឯកក៏ដូចជា ប្រទេសកម្ពុជា​ទាំងមូលនឹងបន្តកាន់តែរីកចម្រើនបន្ថែមទៀត​លើគ្រប់វិស័យ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ​អស់រយៈពេលប្រាំរយឆ្នាំ ហើយដែលកម្ពុជា ​បានបែកបាក់​ និងកាប់ចាក់គ្នា ហើយកន្លែងជើងឯកនេះកាលពីជាង៤០ឆ្នាំមុន គឺជា​កន្លែងកប់ខ្មោច ​និងជាកន្លែងដែលគេបានយកមនុស្សរាប់ម៉ឺននាក់​ទៅវាយចោល​យ៉ាង​អាណោចអាធ័ម​ ប៉ុន្តែ ក្នុងរយៈពេល២៥ឆ្នាំក្រោយបែជាកន្លែងនេះ (បឹងជើងឯក) ជាកន្លែងអភិវឌ្ឍន៍​ឥតឈប់ឈរ។

ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវដាក់ទិសដៅ និងត្រូវការពារនៃការអភិវឌ្ឍកន្លែងនេះ​កុំឲ្យវិលទៅរកដូច ​កាលពីជាង៤០ឆ្នាំមុននោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *