(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម ពាក់ព័ន្ធភាពមិនប្រក្រតីរបស់លោកមេឃុំតាំងស្យា ដែលយាដៃបម្រុងនឹងវៃប្រជាពលរដ្ឋ។
ឥឡូវនេះរដ្ឋបាលស្រុកភ្នំស្រួចបានចេញលិខិតអះអាងថា កាលពីពេលថ្មីៗកន្លងទៅនេះមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះវីដេអូ ពាក់ព័ន្ធសកម្មភាពចុះសម្របសម្រួលទំនាស់ដីធ្លី មួយកន្លែងស្ថិតនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលក្នុងវីដេអូបានបង្ហាញពី សកម្មភាពអាជ្ញាធរឃុំ និងប្រជាពលរដ្ឋអ្នកមានទំនាស់ដីធ្លីប៉ះទង្គិចពាក្យសំដីគ្នាទៅវិញទៅមកមួយចំនួន។
រដ្ឋបាលស្រុកភ្នំស្រួច សូមបញ្ជាក់ថា ករណីទំនាស់ដីធ្លីនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ត្រង់ចំណុចវត្ត ប្រាក់សំបូរ ជាករណីទំនាស់ដីធ្លីចំនួនពីរប័ណ្ណសរុបទំហំប្រមាណជាង៨ហ.ត រវាងឈ្មោះ ឃឹម កៅ និងប្រជា ពលរដ្ឋ៤១គ្រួសារ។ បន្ទាប់ពីទទួលបានពាក្យស្នើសុំសម្របសម្រួលពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពីឈ្មោះ ឃឹម កៅ នៅព្រឹកនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបានអញ្ជើញគូរភាគីពាក់ព័ន្ធ មកសម្រប សម្រួលនៅសាលាស្រុក ដោយផ្អែកលើសាលដីការពីសាលាដំបូងខេត្តកំពង់ស្ពឺ ដែលចេញឱ្យឈ្មោះឃឹម កៅ ជាម្ចាស់កម្មសិទ្ធិលើដីទាំងពីរប័ណ្ណនោះ។ ក្នុងការសម្របសម្រួលនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន១៥ គ្រួសារ និងឈ្មោះឃឹម កៅ ផងដែរ ហើយប្រជាពលរដ្ឋទាំង១៥គ្រួសារបានស្នើសុំលោកអភិបាល នៃគណៈ អភិបាលស្រុកជួយបញ្ជូនមន្ត្រីវាស់វែង ចូលទៅវាស់វែងជូនពួកគាត់ដើម្បីឲ្យដឹងទំហំដីដែលត្រូវត្រួតស៊ីគ្នាជា មួយនឹងដីរបស់ឈ្មោះ ឃឹម កៅ។ ដោយឡែកលោក ឃឹម កៅ គាត់បានសំណូមពរដល់ប្រជាពលរដ្ឋថាសុំវាស់ វែងតែលើដីរបស់គាត់ទេ មិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅឡើយ។ តែដល់ពេលក្រុមការងារ ជំនាញចុះវាស់វែង ដោយមានអាជ្ញាធរ ស្រុក ឃុំ ចូលរួមផងដែរនោះ ក៏មានប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត មករារាំងមិនឲ្យធ្វើការវាស់វែងបានឡើយ ដោយពួកគាត់ថាតំបន់នេះជាកន្លែងរបស់គាត់រស់នៅមិនឲ្យអ្នកណា ចូលឬវាស់វែងបានទេ ពេលនោះក្រុមការងារមិនបានធ្វើការវាស់វែងដែរ។ ក្នុងកំឡុងពេល ចុះសម្របសម្រួល នៅទីតាំងដីនោះ ក្រុមប្រជាពលរដ្ឋដែលជំទាស់បាននាំគ្នាឡាយវីដេអូតាមបណ្តាញសង្គម និងចោទសួរមកលើ លោកមេឃុំ ដែលនាំឱ្យមានការប៉ះទង្គិចពាក្យសំដីគ្នាមួយចំនួន ដែលចំពោះសកម្មភាពរបស់លោកមេឃុំដូច មានក្នុងវីដេអូនេះ រដ្ឋបាលស្រុក នឹងអញ្ជើញគាត់មកសម្របសម្រួល ណែនាំបន្ថែម។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕