កម្ពុជា កំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំរថយន្តដោយខ្លួនឯង ដើម្បីនាំចេញទៅក្រៅប្រទេស!

(ពោធិ៍សាត់)៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកទី២២.០៤.២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនមែនត្រឹមតែជាប្រទេស ដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ។
ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ។
សម្ដេច បានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរក ដៃគូសហការ ដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *