សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់!

(ពោធិ៍សាត់)៖ នៅព្រឹកទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញ សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថយន្ត Ford ជាម៉ាករថយន្តដ៏ល្បីរបស់អាមេរិក ហើយមាន លើទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។
លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យ ដឹង ថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជា អស់ រយៈពេលប្រមាណ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។

ក្រុម ហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវា កម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួម មាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ ក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សា ហកម្មចំណីអាហារ។

លោក Kevin Whitcraft បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមាន បុគ្គ លិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់ មុខនូវរថយន្ត ម៉ាក ល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធ្ងន់ធ្ងន់ម៉ាក Fuso ជាដើម។

លោក Kevin Whitcraft បានគូសរំលេចថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយានយន្តនៅកម្ពុជា។ ក្នុងនោះរថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នាដោយគិត ចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។
ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងផងដែរថា ក្រៅពីការនាំ ចូលរថយន្តមកចែកចាយនៅលើទីផ្សាររបស់កម្ពុជាហើយនោះ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃដីចំនួន ៥ហិកតា។

កាលពីឆ្នាំ២០២២ ក្រុមហ៊ុន បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការរោង ចក្រដំឡើងរថយន្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្រុមហ៊ុនបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការ ងារ បានជាច្រើនកន្លែងទៀត។

បន្ថែមពីលើនោះ ក្រុមហ៊ុនបានពង្រីកការវិនិយោគ ពី២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារអាមេរិក និងបាន ពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតារហូតដល់ ១២ហិកតា។
បើតាមលោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បាន ផ្លាស់ ប្តូរច្រវាក់ផលិតកម្មពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែល អាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០គ្រឿងក្នុងមួយឆ្នាំ។

កាន់តែពិសេសនោះ ក្រុមហ៊ុនទទួលបានការទទួលស្គាល់ ជាអន្តរ ជាតិ លើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត (Society of Automotive Engineer – SAE International)។
លោក Kevin Whitcraft បានឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន បានដំឡើងរថយន្តសរុបចំនួន ៧,៤៩២គ្រឿងរួចមកហើយ រួមមាន៖ រថយន្ត Ford Ranger Pick Up (Wildtrak, XLT, XL) និង រថយន្ត Ford SUV (Ford Everest Titanium, Ford Everest Sport, និង Ford Territory៕

Leave a Reply

Your email address will not be published. Required fields are marked *