ធ្លាយថាឯកឧត្តម គង់ សោភ័ណ្ឌ ទទួលសំណូកចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យកាន់កាប់ដីមេទឹក និងអាជីវកម្មរណ្ដៅដី!

(កណ្តាល)៖ ជនរងគ្រោះជាម្ចាស់ប្រាក់ បានសម្ដែងការឈឺចាប់! ដោយអះអាងថា ខ្លួនបានបង់លុយក្រោមតុ.ឱ្យឯកឧត្តម គង់ សោភ័ណ្ឌ កាលពីឯកឧត្តម កាន់តំណែងជាអភិបាលខេត្តកណ្ដាល ចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន កាន់កាប់ដី១ផ្នែក នៃ”មេទឹក”ចំនួន៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដី..!!។

លុះចុងក្រោយ រដ្ឋបាលខេត្តកណ្ដាល ចុះចាប់គ្រឿងចក្រ និងរងការផាកពិន័យអស់រាប់លានដុល្លារ។
ពោលគឺ សូម្បីតែដីដែលខ្លួនកំពុងកាន់កាប់ ក៏ក្លាយជាកម្មសិទ្ធរបស់ក្រុមហ៊ុនផ្សេង។
ធ្វើឱ្យខ្លួនរងការខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ទើបរំលើកបើកកកាយនូវ រឿងអាស្រូវពុករលួយរបស់ឯកឧត្តម គង់ សោភ័ណ្ឌ តែម្ដងទៅ..!!។

-ករណីនេះឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា កុំយកពាក្យចចាមអារ៉ាមមកសួរនាំផ្ដេសផ្ដាស់ នាំឱ្យខូចអារម្មណ៍ឯកឧត្តម.!។

-ជុំវិញរឿងនេះលោក អ៊ុក រដ្ឋា ម្ចាស់”ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង”បានអះអាងប្រាប់”ដើមរាំង”ថា លុយចំនួន៤០.០០០ដុល្លារនោះ.!។
គឺរូបលោក ពិតជាបានប្រគល់ឱ្យឯកឧត្តម គង់ សោភ័ណ្ឌ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ប្រាកដមែនដោយពេលនោះឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាល!។

បើតាមលោក អ៊ុក រដ្ឋា លុយទាំងនេះ គឺចែកចេញជា៤ផ្នែក៖
ទី១៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងការបើកភ្លើងខៀវ ឱ្យក្រុមហ៊ុនខ្លួនធ្វើអាជីវកម្ម ជីកស្ដាររណ្ដៅដី ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល!។

២៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកប្រមូលខ្លា”ស្ថិតនៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល!។

៣៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកផ្លូវទូក”ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។

និងទី៤៖ ប្រាក់១០.០០០ដុល្លារទៀត ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកបឹងរាម”នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

លោក អ៊ុក រដ្ឋា បញ្ជាក់ថា ឯកឧត្តម គង់ សោភ័ណ្ឌ កំណត់យកលុយពីក្រុមហ៊ុនខ្លួនហើយ គ្មានទទួលខុសត្រូវ.ចំពោះការចាត់ចែងដីធ្លីពីម្នាក់ទៅម្នាក់..!!។
បណ្ដាលឱ្យ”ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង”ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀត រងការខាតបង់ ទន់វិនិយោគយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន! ជាពិសេសដី”មេទឹកប្រមូលខ្លា”និង”ដីបឹងរាម”តែម្ដង។

-ទាក់ទិនបញ្ហានេះ បើនិយាយទៅវែងឆ្ងាយណាស់ ជាក់ស្តែងៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានចុះចាប់គ្រឿងចក្រ របស់លោក អ៊ុក រដ្ឋា ដល់ក្នុងរណ្ដៅដី និងអនុវត្តនីតិវិធីដោយគ្មានការលើកលែង គឺផាកពិន័យជាង៣.០០០.០០០ដុល្លារ.!។

មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកណ្តាល ជំនាន់ឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត បានធ្វើសំណើជូនថ្នាក់ដឹកនាំ ដោយយក”ដីមេទឹកទំនប់ផ្លូវទូក”និងមេទឹកប្រមូលខ្លា.ទៅធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិ{ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក}ជាថ្នូរនឹងការសាងសង់ ច្រាំងទន្លេ សួនច្បារក្រុងតាខ្មៅ វិមានឈ្នះ-ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងខេត្តកណ្តាល ដោយពន្ធប្រថាប់ត្រា និងពន្ធលើការសាងសង់ផ្សេងៗជាបន្ទុករបស់រដ្ឋ.!។

ពាក់ព័ន្ធ ហ្នឹងអនុបយោគនេះដែរ ទាំងលោក អ៊ុក រដ្ឋា ក៏ដូចជាអ្នកវិនិយោគផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា មូលហេតុដែលពួកខ្លួនខាតបង់! គឺដោយសាររដ្ឋបាលខេត្តកណ្ដាល នៅពេលនោះ ពុំបានធ្វើការដោះស្រាយឱ្យដាច់ស្រេច ឬសិក្សាពីផលប៉ះពាល់ជាមុនសិន ចាំធ្វើរបាយការណ៍ ទៅថ្នាក់ដឹកនាំ ដើម្បីសុំអនុបយោគនោះឡើយ.ផ្ទុយទៅវិញស្ងាត់ៗស្រាប់តែធ្លាក់.ស.ជ.ណ.មកគ្របលើដីពួកគាត់តែម្ដង!!។

ករណីនេះ កាលពីកន្លងទៅថ្មីៗអាជ្ញាធរភូមិ.ឃុំ បានអះអាងថា ពួកខ្លួនពុំបានដឹងទេ រឿងធ្វើរបាយការណ៍ស្នើសុំអនុបយោគ ដីត្រង់ចំណុចខាងលើ..!។
ខណៈលោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងជាអ្នកនាំពាក្យ បានថ្លែងថា ចាំមើលលោកឆែកមើលសិន…!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី២២.០៤.២០២៥”ដើមរាំង”បានសុំការបំភ្លឺពីឯកឧត្តម គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃដោយឯកឧត្តម បានថ្លែងថា ខ្ញុំភ្លេចអស់ហើយ!។
លុះ”ដើមរាំង”បញ្ជាក់សំណួរជាថ្មី ស្រាប់តែឯកឧត្តម លើកឡើងថា កុំយកពាក្យចចាមអារ៉ាមខាងលើ មកនិយាយប៉ះពាល់ដល់ឯកឧត្តម ដែលជាថ្នាក់ដឹកនាំ!។

-ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា បើ”ដើមរាំង”សួរបែបហ្នឹងមានន័យថា”ដើមរាំង”មិនស្គាល់មនុស្សល្អពិតប្រាកដ!។
ខណៈឯកឧត្តម ធ្លាប់ដឹកនាំនិងកាន់តំណែងជា អភិបាលស្រុកខ្សាច់កណ្ដាល និងធ្លាប់ស្គាល់រាប់អានគ្នាជាមួយ លោកចាងហ្វាង”ដើមរាំង”រយៈពេល២០ឆ្នាំមកហើយ…!!។

-យ៉ាងណាក្ដី ជនរងគ្រោះជាម្ចាស់ប្រាក់ខាងលើ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស៊ើបអង្កេត

ដើម្បីចាត់វិធានការផ្លូវច្បាប់លើឯកឧត្តម គង់ សោភ័ណ្ឌ កុំឱ្យមានការលើកលែងឱ្យសោះ និងសុំឱ្យស្រាវជ្រាវដោះស្រាយ ពាក់ព័ន្ធទំនាស់កាន់កាប់ដីធ្លីជាន់គ្នានៅ”ដីបឹងរាម.ប្រមូលខ្លា.និងដីផ្លូវទូក”ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *